បច្ចេកវិទ្យាថ្មីសម្រាប់ការកិននិងកែច្នៃស្រូវអង្ករ
#FeedingAsia
យើងគឺ Bühler
ជាមួយនឹងបទពិសោធន៍កិនស្រូវជាង 150 ឆ្នាំ និងមានវត្តមានក្នុងពិភពលោកចំនួន 140 ប្រទេស ធ្វើអោយបទពិសោធន៍ជាសកលរបស់ Bühler គឺពិតជាគ្មានគូប្រកួតប្រជែងបានឡើយ។ សម្រាប់ការកិននិងកែច្នៃស្រូវអង្ករគ្រប់ប្រភេទទាំងអស់ យើងមានអ្នកឯកទេសនៅទូទាំងតំបន់អាស៊ី ហើយពួកគាត់នឹងផ្តល់យោបល់និងជួយលោកអ្នកក្នុងការស្វែងរកម៉ាស៊ីន សេវាកម្ម និងគ្រឿងបន្លាស់ល្អបំផុតដើម្បីអោយម៉ាស៊ីនកិនស្រូវរបស់អ្នកដំណើរការបានយ៉ាងល្អប្រសើរ។
ម៉ាស៊ីនកិនស្រូវរបស់យើង
Bühler គឺជាអ្នកផ្តល់ដំណោះស្រាយតែមួយគត់ ដែលផ្តល់ជូននូវការកិននិងកែច្នៃស្រូវអង្ករគ្រប់ប្រភេទចាប់ពីវាលស្រែរហូតដល់រោងចក្រ។ បច្ចេកវិទ្យារបស់យើងគ្របដណ្តប់លើការកិននិងកែច្នៃស្រូវអង្ករទាំងស្រុង គឺចាប់ពីការសំអាតស្រូវ ការរក្សាទុក និងការសម្ងួត រហូតដល់ណូដាបកស្រូវ ត្បាល់ស ត្បាល់ប៉ូលា ម៉ាស៊ីនចាប់ពណ៌ និងការវេចខ្ចប់។
ភាពជោគជ័យក្នុងទ្វីបទាំងឡាយរបស់ Bühler
Siam Parboiled ជារោងចក្រកែច្នៃអង្ករសមត្ថភាពខ្ពស់នៅក្នុងប្រទេសថៃ
រោងចក្រកែច្នៃអង្ករ Siam Parboiled នៅក្នុងប្រទេសថៃបាននាំចេញស្រូវអង្ករទៅកាន់គ្រប់ទិសទីនៅលើពិភពលោក។ ដើម្បីផលិតអង្ករប្រកបដោយគុណភាពនិងស្របតាមស្តង់ដារគុណភាពអន្តរជាតិ ក្រុមហ៊ុននេះបានជ្រើសរើសយក Bühler ជាអ្នកផ្តល់សេវាចម្បងសម្រាប់រោងចក្ររបស់ពួកគេទាំងស្រុង។
រោងចក្រស្រូវអង្កររបស់ពួកគេមានសមត្ថភាពសម្ងួតនិងផលិតអង្ករចំនួន 2000 តោនក្នុងមួយថ្ងៃ និងវេចខ្ចប់បានចំនួន 80 តោនក្នុងមួយម៉ោង។
CASL – បង្កើតនូវភាពដោយឡែកនៃស្រូវអង្ករនៅសេណេហ្គាល់
CASL ជាក្រុមហ៊ុនកសិកម្មរបស់បារាំង បានបង្កើតរោងចក្រឧស្សាហកម្មស្រូវអង្ករដំបូងបំផុតនៅអាហ្វ្រិកខាងលិច ក្នុងតំបន់ Saint Louis នៃប្រទេសសេណេហ្គាល់។ ក្រុមការងារ Bühler មានលទ្ធភាពពង្រីកវិសាលភាពនៅក្នុងទ្វីបពីរនេះ។
រោងចក្ររបស់ CASL បានពង្រីកដីស្រែរហូតដល់ 2700 ហិចតា និងមានសមត្ថភាពផលិតអង្ករសរហូតដល់ 45,000 តោនក្នុងមួយឆ្នាំ (8 តោនក្នុងមួយម៉ោង)។
Al Dahra - គុណភាពស្រូវអង្ករខ្ពស់ពី Abu Dhabi
រោងម៉ាស៊ីនកិនស្រូវ Al Dahra បានវិនិយោគយ៉ាងធំបំផុតនិងតែមួយគត់នូវរោងចក្រផលិតអង្ករនៅក្នុងតំបន់ Gulf និងបានជ្រើសយក Bühler's Ultra Line សម្រាប់ស្តង់ដារសុវត្ថិភាពចំណីអាហាររបស់ខ្លួននិងការកែច្នៃអង្ករប្រកបដោយគុណភាពខ្ពស់។
សមត្ថភាពកិនស្រូវរបស់រោងម៉ាស៊ីនកិនស្រូវ Al Dahra ឈានដល់ 18 តោនក្នុងមួយម៉ោង។ ស៊ីឡូចំនួន 40 របស់វានីមួយៗអាចស្តុកស្រូវបានចំនួន 750 តោន ។
អ្នកឯកទេសផ្នែកលក់ក្នុងស្រុករបស់អ្នកៈ លោក សង ឌីណា
ឌីណាគឺជាអ្នកជំនាញរបស់Bühler លើការលក់ម៉ាស៊ីនស្រូវនៅកម្ពុជា។ សម្រាប់រយះពេលកន្លងមកនេះ គាត់ទទួលបានការបណ្ដុះបណ្ដាលយ៉ាងលម្អិតនិងលក្ខណៈពិសេសអំពីម៉ាស៊ីននីមួយៗយ៉ាងល្អ។
អ្នកឯកទេសផ្នែកលក់ក្នុងស្រុករបស់អ្នកៈ លោក សង ឌីណា
ឌីណាគឺជាអ្នកជំនាញរបស់Bühler លើការលក់ម៉ាស៊ីនស្រូវនៅកម្ពុជា។ សម្រាប់រយះពេលកន្លងមកនេះ គាត់ទទួលបានការបណ្ដុះបណ្ដាលយ៉ាងលម្អិតនិងលក្ខណៈពិសេសអំពីម៉ាស៊ីននីមួយៗយ៉ាងល្អ។